បដិវត្តពណ៌ (Colour Revolution)

មានកូនសិស្សមួយចំនួនបានសួរលោកគ្រូថា «តើបដិវត្តពណ៌​ជាអ្វីទៅ»?​​ នៅក្នុង Blog ខាងក្រោមនេះលោកគ្រូនឹងព្យាយាមឆ្លើយសំណួរព្រមទាំងពន្យល់អំពីប្រភពដើមនិង​លក្ខណៈសម្គាល់ចម្បងរបស់វា!

មានកូនសិស្សមួយចំនួនបានសួរលោកគ្រូថា «តើបដិវត្តពណ៌​ជាអ្វីទៅ»?​​ នៅក្នុង Blog ខាងក្រោមនេះលោកគ្រូនឹងព្យាយាម ឆ្លើយសំណួរព្រមទាំងពន្យល់អំពីប្រភពដើមនិង​លក្ខណៈសម្គាល់ចម្បងរបស់វា!

2. Serbia

ពាក្យថាបដិវត្តពណ៌សំដៅទៅលើ ចលនាបាតុកម្មពេញនិយម ដែលលេចចេញនៅប្រទេសខ្លះ នៅអឺរ៉ុបខាងកើតនិងអាស៊ីបន្ទាប់ពីការដួលរលំនៃរបបកុម្មុយនិស្តនៅប្រទេសរុស្ស៊ីនិងអតីតសហភាពសូវៀត។ មានបដិវត្ត «ឈូសឆាយ» (Bulldozer revolution) នៅប្រទេសស៊ែប៊ីក្នុងឆ្នាំ ២០០០។

3. young serb

មាន បដិវត្ត «កុលាប» (Rose revolution) នៅប្រទេសហ្សកហ្ស៊ីក្នុងឆ្នាំ ២០០៣ និងបដិវត្ត «ពណ៌ទឹកក្រូច» (Orange revolution) នៅអ៊ុយក្រែនក្នុងឆ្នាំ ២០០៤។

4. rose-revolution

5. georgia

6. Ukraine 2

7. ukraine-protesters

បន្ទាប់មកមានបដិវត្ត «ផ្កា​ tulip» នៅ ប្រទេស Kyryyzstan ក្នុងឆ្នាំ ២០០៥ ។

8. tulip 2

 

ប្រទេសឯករាជ្យថ្មីទាំងនេះ ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សកុម្មុយនិស្ត នៃសហភាព សូវៀត។ ដូច្នេះទោះបីជាពួកគេមានសភាជាប់ឆ្នោតយ៉ាង​ណាក៏ដោយ ក៏លោកប្រធានាធិបតី នៃប្រទេសទាំងនេះនៅតែគ្រប់គ្រងកម្លាំងប្រដាប់អាវុធ ប៉ូលីស និងសេដ្ឋកិច្ច (ពន្ធនិងកម្មសិទ្ធិដីធ្លី) និងសេវាស៊ីវិល (សុខភាពនិងអប់រំ)។ តាមរយៈការប្រើប្រាស់អំណាច លោកប្រធានាធិបតីបានគាបសង្កត់ប្រព័ន្ធតុលាការនិងប្រព័ន្ធច្បាប់។

លោកប្រធានាធិបតីបានចាត់ចែងប្រព័ន្ធផ្សព្វផ្សាយពណ៌មាន ដើម្បីដាក់សម្ពាធលើ ឥស្សរជនប្រឆាំងរួមជាមួយនឹងអ្នកកាសែតស៊ើបអង្កេត។ តាមរបៀបនេះ លោកប្រធានាធិបតីបានក្លាយជាអ្នកដឹកនាំផ្តាច់ការម្នាក់ ដែលតែងតែមានសម្លៀកបំពាក់បែប ប្រជាធិបតេយ្យ។

9. Burma 3

 

បដិវត្តពាក្យ«ពណ៌លឿង» (Saffron revolution) ត្រូវបានប្រើដើម្បីពិពណ៌នាអំពីការបះបោរ ដ៏ពេញនិយម ដែលដឹកនាំដោយសកម្មជននយោបាយនិងព្រះសង្ឃនៅប្រទេសភូមាក្នុងឆ្នាំ ២០០៧ ។  លោកស្រីអ៊ុងសានស៊ូជី (Aung San Suu Kyi) ត្រូវបានរធ្ឋអំណាចឃុំក្នុងផ្ទះ ទោះបីគណបក្សលោកស្រីបានឈ្នះការបោះឆ្នោតយ៉ាងណាក៏ដោយ ក៏ប៉ុន្តែលោកស្រីមិនដែលសូមចាកចេញពីប្រទេសភូមាទេ។

 

ដូច្នេះក្រុមអ្នកតវ៉ាចង់បញ្ចប់នូវរបបផ្តាច់ការយោធានិងចង់រវិលត្រឡប់ទៅរកលទ្ធិប្រជា  ធិបតេយ្យសភាវិញ។ កងទ័ពបានប្រើវិធីសាស្ត្រឃោរឃៅដើម្បីបង្ក្រាបបដិវត្ត។ នៅឆ្នាំ ២០១០ លោកស្រីអ៊ុងសានស៊ូជីត្រូវបានដោះលែងពីការឃុំក្នុងផ្ទះ។ ពេលខ្លះពាក្យ «បដិវត្តពណ៌» ក៏ត្រូវបានប្រើដើម្បីពិពណ៌នាអំពីចលនាបាតុកម្មដែលបានកើតឡើងនៅអាហ្រ្វិកខាងជើងក្នុងឆ្នាំ ២០១១។ ជាធម្មតាគេពិពណ៌នាចលនាទាំងនេះដោយប្រើពាក្យថា«រដូវផ្ការីកអារ៉ាប់» (Arab spring)។

10. tunisia 2

រឿងទាំងនេះគឺជាស៊េរីនៃចលនាទាមទារលទ្ធិប្រជាធិបតេយ្យដែលបានកើតឡើងនៅក្នុងប្រទេសម៉ូស្លីមរួមមាន ទុយនេស៊ី ម៉ារ៉ុក ស៊ីរី លីប៊ី បារ៉ែននិង អេហ្ស៊ីប។

Morsi supporters rally in New York to mark Rabaa and Nahda massacres

ដើមកំណើតនៃចលនាទាំងអស់នេះបានចាប់ផ្តើមជាមួយនឹងបដិវត្ត «ផ្កាម្លិះ» នៅទុយនីស៊ីក្នុងខែធ្នូឆ្នាំ ២០១០ នៅពេលដែលអ្នកលក់ដូរតាមចិញ្ចើមផ្លូវម្នាក់ គឺលោកម៉ូហាម៉េដប៊ូហ្សាហ្ស៊ីបានដុតខ្លួន បន្ទាប់ពីប៉ូលីសរឹបអូសរទេះរបស់គាត់ពីព្រោះគាត់មិនមានលិខិតអនុញ្ញាត។

 

បន្ទាប់ពីប្រជាជនបានតវ៉ាយ៉ាងខ្លាំងនៅទូទាំងប្រទេសទុយនីស៊ី ក៏លោកប្រធានាធិបតីផ្តាច់ការបានភៀសខ្លួនទៅអារ៉ាប់ប៊ីសាអូឌីត។ ព្រឹត្តិការណ៍ទាំងនេះបានជម្រុញចលនាតវ៉ានៅក្នុងប្រទេសជិតខាង។ បដិវត្តឆ័ត្រដែលបានកើតឡើងនៅហុងកុងក្នុងឆ្នាំ ២០១៤ គឺស្រដៀងគ្នាទៅនឹងបដិវត្តពណ៌ពីព្រោះវាពាក់ព័ន្ធនឹងមនុស្សសាមញ្ញដែលកាន់កាប់ទីសាធារណៈ ហើយទាមទារប្រជាធិបតេយ្យនិងនីតិរដ្ឋ។

12. hong kong 2

 

សព្វថ្ងៃយើងឃើញថាមានយវជនតូចតាចពីរនាក់បានក្លាយទៅជាអ្នកណែនំាដ៏ក្លាហានកំពុងប្រឆាំងជាមួយនឹងអំណាចគណបក្សកកុម្មុយនិស្តចិន ពោលគឺលោក Joshua Wong និងកញ្ញា Agnes Chow។

ដូច្នេះចំពោះប្រភពនៃចលនានយោបាយទាំងនេះ យើងអាចនិយាយបានថា បដិវត្តពណ៌បានកើតឡើងដោយឯកឯងក្នុងចំណោមប្រជាជនសាមញ្ញ ដែលធុញទ្រាន់នឹងទុក្ខវេទនាហើយចង់បានការផ្លាស់ប្តូរពីរបបផ្តាចការទៅជារបបប្រជាធិបតេយ្យពិតប្រាកដ។ ពួកគេចង់ជ្រើសរើសមេដឹកនាំរបស់ពួកគេដោយសេរីតាមរយៈការបោះឆ្នោត ក្នុងចំណោមគណបក្សនយោបាយផ្សេងៗគ្នា។ ពួកគេចង់បញ្ចប់នូវអំពើពុករលួយ។ ពួកគេចង់បញ្ឈប់អំពើហិង្សារបស់ប៉ូលីសនិងកងទ័ព ប្រឆាំងនឹង       ប្រជាជន។ ពួកគេចង់បានប្រព័ន្ធច្បាប់ត្រឹមត្រូវនិងយុត្តិធម៌។ ក្នុងករណីខ្លះ «បដិវត្តពណ៌» ទទួលបានជោគជ័យហើយក្នុងករណីខ្លះពួកគេបានបរាជ័យ។ ចំពោះលក្ខណៈសម្គាល់ចម្បងនៃ «បដិវត្តពណ៌» ទាំងនេះ យើងអាចនិយាយបានថាពួកគេត្រូវបានដឹកនាំដោយមនុស្សសាមញ្ញជាច្រើនកំពុងសហការគ្នា។ ជាទូទៅពួកគេតវ៉ាតាមរបៀបអហិង្សា    សូម្បីតែនៅពេលដែលប៉ូលីសនិងយោធាប្រើអំពើហឹង្សា ទៅលើក្រុមបាតុករក៏ដោយ។

13. hong kong 3

ប្រជាជនដែលពាក់ព័ន្ធបានប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីទំនាក់ទំនងគ្នា ខណៈដែលរបបផ្តាច់ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ (សារព័ត៌មានវិទ្យុនិងទូរទស្សន៍)។ ពួកគេមានទំនោររៀបចំបាតុកម្មទ្រង់ទ្រាយធំនៅតាមទីប្រជុំជននិងទីក្រុង ដូច្នេះប៉ូលីសនិងកងទ័ពមិនអាចគ្រប់គ្រងឬបំភ័យពួកគេបានឡើយ។ នៅពេលដែលអាជ្ញាធរសាសនាបានចូលរួម (គ្រីស្ទសាសនានៅអឺរ៉ុបខាងកើត ពុទ្ធសាសនានៅ ភូមា និងអ៊ីស្លាមសាសនានៅអាហ្វ្រិកខាងជើង) បដិវត្តពណ៌មានឥទ្ធិពលកាន់តែធំ ឡើងៗ ក៏ប៉ុន្តែ យូរៗ ទៅ «បដិវត្តន៍ពណ៌» ទំនងជាអស់ថាមពលទៅវិញ។